យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា

ថ្ងៃទី 02-មករា-2021 / 11:20:05 ល្ងាច

យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា

..............................

ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានីសាខាខេត្តកំពង់ស្ពឺ

ថ្ងៃអាទិត្យ ទី ១៣ ខែធ្នូ ឆ្នាំ២០២០

——————

ក្នុងគោលដៅចូលរួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការទប់ស្កាត់ប្រយុទ្ធនឹងជជំងឺកូវីដ-១៩ ដោយក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី ចំនួន ១៨ រូប ដឹកនាំដោយលោកវេជ្ជបណ្ឌិត សាយ ឫទ្ធី អនុប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាអនុប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានស្រុកឱរ៉ាល់ តំណាង ឯកឧត្តម លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី និងជាអនុប្រធានទី១ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ ទទួលបន្ទុក៣ឃុំ សហការជាមួយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ឆាយ ថន ប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះជួយខេត្តកំពង់ស្ពឺ មន្ទីរសុខាភិបាលខេត្តកំពង់ស្ពឺ ក្រុមការងារថ្នាក់កណ្តាលចុះជួយស្រុកឱរ៉ាល់ សហភាពសហព័ន្ធយុវជនកម្ពុជាស្រុកឱរ៉ាល់ និងអាជ្ញាធរមូលដ្ឋានស្រុកឱរ៉ាល់ ដឹកនាំដោយ លោក ម៉ួង ធី អភិបាលស្រុកឱរ៉ាល់និងលោកចែម សារីមប្រធានក្រុមប្រឹក្សាស្រុក ព្រមទាំងពាំនាំការសួរសុខទុក្ខ និងនាំយកអំណោយដ៏ថ្លៃថ្លារបស់ ឯកឧត្តម ហ៊ុន ម៉ានី តំណាងរាស្រ្ត នៃព្រះរាជាណាចក្រកម្ពុជា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបន្តចុះ ពិគ្រោះជំងឺរួមមាន៖

-វិធានការការពារទប់ស្កាត់ជំងឺកូវីដ-១៩ មានបង្រៀនប្រជាពលរដ្ឋឲ្យយល់ដឹងអំពីការរស់នៅស្អាតប្រកបដោយអនាម័យល្អ ដោយលាងសម្អាតដៃនឹងអាកុល ឬសាប៊ូ ពាក់ម៉ាស់ឲ្យបានត្រឹមត្រូវនៅពេលចាំបាច់ ហូបស្អាត គេងស្អាត ចែក អាកុល ម៉ាស់ ម៉ាស៊ីនវាស់កម្តៅ សាប៊ូ ក្រដាស់រូបភាពផ្សព្វផ្សាយអំពីការថែរក្សាអនាម័យ រួមទាំងស្បៀងអាហារមានជានំ ប៉័ង និងទឹកសុទ្ធ។

-ជំងឺទូទៅ អប់រំសុខភាព ជំងឺផ្លូវចិត្ត ជំងឺទូទៅផ្នែកកុមារ ជំងឺរោគស្ត្រី ជំងឺឫសដូងបាត ក្រពះ ពោះវៀន ជំងឺផ្លូវដង្ហើម ជំងឺប្រដាប់រំលាយអាហារ ជំងឺព្រូន ជំងឺស្លេកស្លាំង ជំងឺសន្លាក់ឆ្អឹង ជំងឺកាមរោគ ជំងឺគ្រុនចាញ់ ជំងឺគ្រុនឈាម គ្រុនឈិះ ជំងឺទឹកនោមផ្អែម ជំងឺបេះដូង លើសឈាម ជំងឺតម្រងនោម អេកូ(ពិនិត្យលើផ្ទៃពោះស្ត្រីមានគភ៌)…។ល។ បានពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋចំនួន ៤៥គ្រួសារ ស្មើចំនួន ៥៦ នាក់ តាមខ្នងផ្ទះតំបន់ដាច់ស្រយាល នៅភូមិពោះវែក ឃុំរស្មីសាមគ្គី ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ជាពិសេសថែមទាំងជួយ កសាងទីស្នាក់គណបក្សប្រជាជនកម្ពុជា ឃុំសម្រេចបាន ៧០% ចំនួន០៣ឃុំ រួមមាន៖

១-ឃុំរស្មីសាមគ្គី

២-ឃុំហោងសំណំ

៣-ឃុំតាសាល

៤- កំពុងរៀបចំសាងសង់ព្រះវិហារចំនួន ០១ទៀត ក្នុងឃុំរស្មីសាមគ្គី

៥-កំពុងរៀបចំជួសជុលផ្លូវក្រោយពេលទឹកជំនន់ចម្ងាយ ៥គីឡូម៉ែត្រ ក្នុង ឃុំរស្មីសាមគ្គី ។

 

ដូចសព្វមួយដង ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា និងសូមថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសកម្មភាពមនុស្សធម៌នេះ

ជាមួយគ្នានេះដែរលោកវេជ្ជបណ្ឌិតសាយ ឬទ្ធី ក៏បានលើកឡើងថាការងារមនុស្សធម៌ចុះជួយប្រជាពលរដ្ឋរៀងរហូតមកគឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញពីសំណាក់ឯកឧត្តមប្រធាន ហ៊ុន ម៉ានី ដែលលោកតែងខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋដែលជួបការលំបាកគ្រប់កាលទេសៈ ។

ជាទីបញ្ចប់ ប្រជាពលរដ្ឋទាំងអស់បានថ្លែងអំណរគុណជាខ្លាំងជូនចំពោះឯកឧត្តមប្រធាន ហ៊ុន ម៉ានី និងក្រុមការងារទាំងអស់ និងសូមគោរពជូនពរឯកឧត្តមប្រធាន និងក្រុមគ្រួសារ ព្រមទាំងក្រុមការងារ សូមបានប្រកបដោយពុទ្ធពរទាំងបួនប្រការរបស់ព្រះពុទ្ធ មានអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លាងឃ្លាតឡើយ ។

ជាពិសេសសូមអរគុណដល់ លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ទាំងអស់ទូទាំងព្រះរាជាណាចក្រកម្ពុជាដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា ។

យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះឈ្នះរបស់ សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។

អរគុសន្តិភាព!

អរគុណ សម្តេចតេជោ ហ៊ុន សែន!

អត្ថបទផ្សេងទៀត

Thankful letter

អត្ថបទថ្មីៗ

A2 3
យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា
Fa1 fea
កិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោក ឈិន សេងងួន លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ
Photo 2021 01 04 11 47 05
25-10-2020
Capture
ថ្ងៃខួបកំណើតរយៈពេល ៩ឆ្នាំ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
Img 20210107 210103 517
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១
Capture
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយវិធីការពារការចម្លងកូវីដ-១៩
Capture
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ខេត្តកំពង់ធំ
Capture
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១
Capture
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ ក្រុងកែប
Capture
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ របស់គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺ និងអប់រំវិធីទប់ស្កាត់កូវីដ ជូនពលរដ្ឋ ក្រុងកែប
Covid 1
៣ការពារ ៣កុំ
Capture
05-04-2021