(ភ្នំពេញ)៖ គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ២០២២ មានរយៈពេលជាង១០ឆ្នាំមកនេះ ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានចុះពិនិត្យ និងព្យាបាលជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃមានចំនួន ១០,៤៧៥,៧៣៥នាក់ (ដប់លានសែសិបប្រាំពីរម៉ឺនប្រាំពាន់ប្រាំពីររយសាមសិបប្រាំនាក់) ជាមួយនឹងការចាក់វ៉ាក់សាំងជូនពលរដ្ឋបានចំនួន៩,៣៥៨,០៥២ដូស (ប្រាំបួនលានសាមសិបប្រាំម៉ឺនប្រាំបីពាន់ហាសិបពីរដូស) ក្នុង២៥ រាជធានី-ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា។
សូមបញ្ជាក់ថា រយៈពេលជាង១០ឆ្នាំ (០២ ធ្នូ ឆ្នាំ២០១២ ដល់ ៣១ កក្កដា ឆ្នាំ២០២២) ក្រោមការដឹកនាំដ៏ខ្ពង់ខ្ពស់ដោយផ្ទាល់ ការចង្អុលបង្ហាញជាប្រចាំ ប្រកបដោយទស្សនវិស័យវែងឆ្ងាយ និងប្រាកដប្រជាគួរឱ្យគោរពកោតសរសើររបស់ លោក ហ៊ុន ម៉ានី ប្រធានគណៈកម្មការទី៧ នៃរដ្ឋសភាជាតិ និងប្រធានកិត្តិយសក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដែលមានក្រុមគ្រូពេទ្យចំនួន ៦,៧៧៩នាក់ (ប្រាំមួយពាន់ប្រាំពីរមួយរយចិតសិបប្រាំបួននាក់) ក្នុងនោះស្ត្រីមានចំនួន ៣,៦៩៦ នាក់ (បីពាន់ប្រាំមួយរយកៅសិបប្រាំមួយនាក់) ដឹកនាំនិងសម្របសម្រួលដោយលោក លេង ផាលី រដ្ឋលេខាធិការក្រសួងផែនការ និងជាប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី។
បើតាមលោក លេង ផាលី បានបញ្ជាក់ថា «ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី បានបំពេញបេសកកម្មដ៏ថ្លៃថ្លាដោយទទួលបានលទ្ធផលប្រកបដោយប្រសិទ្ធភាពនិងប្រសិទ្ធផលជាច្រើនឥតគណនា ក្នុងការចូលរួមអប់រំផ្សព្វផ្សាយ ចាក់វ៉ាក់សាំងបង្កាកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស បណ្តុះបណ្តាលវគ្គសង្គ្រោះបឋម យកសំណាករកវីរុសកូវីដ-១៩ និងពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃក្នុង ២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជា បានចំនួន ៦៦៨លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន ១០,៤៧៥,៧៣៥នាក់ (ដប់លានសែសិបប្រាំពីរម៉ឺនប្រាំពាន់ប្រាំពីររយសាមសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៣៣៥,០៧២នាក់ (ប្រាំលានសាមសិបបីម៉ឺនប្រាំពាន់ចិតសិបពីរនាក់) គិតត្រឹម ថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២ ចំនួនជាង ១ ភាគ ២ នៃប្រជាជនសរុបទូទាំងប្រទេសដែលមានចំនួន ១៦,៨៤៣,៣៣៣នាក់ (ដប់ប្រាំមួយលានប៉ែតសិបបួនម៉ឺនបីពាន់បីរយសាមសិបបីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យ ព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃ»។
ប្រធានក្រុមងារគ្រូពេទ្យស្ម័គ្រចិត្ត លោក ហ៊ុ ន ម៉ានី រូបនេះបន្ថែមទៀតថា ការងារទាំងអស់នេះអាចប្រព្រឹត្តយ៉ាងរលូនទៅបាន ដោយមានកិច្ចសហការជាមួយ សាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់។
លោកបន្ថែមថា «ការពិនិត្យព្យាបាលជំងឺជូនប្រជាពលរដ្ឋដោយឥតគិតថ្លៃ ក្នុង ២៥ រាជធានី- ខេត្ត នៃព្រះរាជាណាចក្រកម្ពុជាបានចំនួន៦៦៨លើក, ព្យាបាលជំងឺជូនប្រជាពលរដ្ឋបានចំនួន១០,៤៧៥,៧៣៥នាក់ (ដប់លានសែសិបប្រាំពីរម៉ឺនប្រាំពាន់ប្រាំពីររយសាមសិបប្រាំនាក់) ក្នុងនោះស្ត្រីមានចំនួន ៥,៣៣៥,០៧២នាក់ (ប្រាំលានសាមសិបបីម៉ឺនប្រាំពាន់ចិតសិបពីរនាក់) គិតត្រឹមថ្ងៃទី៣១ ខែកក្កដា ឆ្នាំ ២០២២ ចំនួនជាង ១ភាគ២ នៃប្រជាជនសរុបទូទាំងប្រទេស ដែលមានចំនួន១៦,៨៤៣,៣៣៣នាក់ (ដប់ប្រាំមួយលានប៉ែតសិបបួនម៉ឺនបីពាន់បីរយសាមសិបបីនាក់) ធៀបនឹងឆ្នាំ២០២២ ទទួលបានការពិនិត្យព្យាបាល និងចែកថ្នាំជូនដោយឥតគិតថ្លៃ ពីក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ដោយមានកិច្ចសហការជាមួយសាខាសកម្មជនក្រុមការងារយុវជនរាជធានីភ្នំពេញ សហភាពសហព័ន្ធយុវជនកម្ពុជា យុវជនកាកបាទក្រហមកម្ពុជា យុវជនកាយរិទ្ធិកម្ពុជា ក្រុមការងាររាជរដ្ឋាភិបាលចុះជួយរាជធានី ខេត្ត មន្ទីរសុខាភិបាលខេត្ត និងអាជ្ញាធរគ្រប់ជាន់ថ្នាក់»។
ការចុះពិនិត្យនិងព្យាបាលជំងឺជូនប្រជាពលរដ្ឋ គឺជាស្មារតីមនុស្សធម៌សុទ្ធសាធដែលស្តែងចេញពី សេចក្តីស្រឡាញ់បងប្អូនប្រជាពលរដ្ឋក្នុងនាមជាឈាមជ័រខ្មែរដូចគ្នា ខ្មែរស្រឡាញ់ខ្មែរ ខ្មែររួបរួមគ្នាតែមួយអនាគតតែមួយ ពោលគឺការព្យាបាលមិនប្រកាន់បក្សពួក សាសនា ឬនិន្នាការនយោបាយណាមួយឡើយ សំដៅចូលរួមកាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ និងបង្កើនភាពសុខដុមរមនាក្នុងសហគមន៍ តាមរយៈការផ្ដល់សេវាសុខភាពសាធារណៈដោយឥតគិតថ្លៃ។ បញ្ហាសុខភាព គឺជាមូលដ្ឋានគ្រឹះដើម្បីឆ្ពោះទៅរកភាពជោគជ័យ សុភមង្គល ជូនគ្រួសារ និងសង្គមជាតិ។
ប្រជាពលរដ្ឋពិតជាមានក្តីរំភើបកក់ក្តៅឥតឧបមា គោរព ថ្លែងអំណរគុណយ៉ាងខ្លាំងចំពោះសម្តេចតេជោ ហ៊ុន សែន និង លោក ហ៊ុន ម៉ានី ក្នុងការជួយសកម្មភាពមនុស្សធម៌នេះ ជូនដល់ប្រជាពលរដ្ឋជារៀងរហូតមក គឺកើតចេញពីការឧបត្ថម្ភគាំទ្រ និងការចង្អុលបង្ហាញដោយផ្ទាល់ពីសំណាក់លោក ហ៊ុន ម៉ានី ដែលលោកតែងតែខ្វល់ខ្វាយគិតគូរ និងរួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋ ដែលជួបការលំបាកក្នុងគ្រប់កាលទេសៈ។ តាមរយៈនៃកិច្ចខិតខំប្រឹងប្រែងដ៏ឧត្តុងឧត្តម និងដ៏ថ្លៃថ្លា របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រយៈពេលជាង១០ឆ្នាំកន្លងមក បានទទួលលទ្ធផលជាផ្លែផ្កា ដែលនាំឱ្យប្រជាពលរដ្ឋទាំងអស់ គោរពថ្លែងអំណរគុណយ៉ាងខ្លាំងជូនចំពោះ សម្តេចតេជោ ហ៊ុន សែន លោក ហ៊ុន ម៉ានី ថ្នាក់ដឹកនាំខេត្តគ្រប់ជាន់ថ្នាក់ និងថ្នាក់ដឹកនាំ សមាជិក សមាជិកានៃក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី ព្រមទាំងក្រុមការងារ។
យើងទាំងអស់គ្នាគោរពថ្លែងអំណរគុណដល់ ប្រជាពលរដ្ឋទាំងអស់ មាន លោកតា លោកយាយ ពុក ម៉ែ អ៊ុ ពូ មីង បងប្អូន ដែលតែងតែគាំទ្រនិងបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា។ យើងទាំងអស់គ្នាប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់ សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។
សូមជម្រាជូនថា ក្រុមការងារគ្រូពេទ្យស្មគ្រ័ចិត្តលោក ហ៊ុន ម៉ានី មានចំនួន ២,៩៤៥នាក់ បានចុះបេសកកម្មតាមការឧទ្ទេសនាម របស់គណៈកម្មកាចំពោះកិច្ចចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដោយឥតគិតថ្លៃ និងដោយស្ម័គ្រចិត្តឥតគិតថវិកាបេសកកម្ម ដោយចាក់ជូនប្រជាពលរដ្ឋ បានប្រមាណ៩,៣៥៨,០៥២ដូស (ប្រាំបួនលានសាមសិបប្រាំម៉ឺនប្រាំបីពាន់ហាសិបពីរដូស) ក្នុង២៥ រាជធានី-ខេត្ត។
លោក លេង ផាលី ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី បានថ្លែងអរគុណដល់អាជ្ញាធរមូលដ្ឋានសម្រាប់កិច្ចសហការយ៉ាងល្អ និងក្រុមគ្រូពេទ្យទាំងអស់ ដែលបានបំពេញភារកិច្ចយ៉ាងមោះម៉ុត ប្រកបដោយស្នាមញញឹម និងទំនួលខុសត្រូវខ្ពស់ ដោយមិនគិតពីការនឿយហត់ ដើម្បីលើកកម្ពស់សុខុមាលភាពបងប្អូនប្រជាពលរដ្ឋ និងអរគុណដល់ប្រជាពលរដ្ឋទាំងអស់មាន៖ លោកតា លោកយាយ ពុក ម៉ែ អ៊ំ ពូ មីង បងប្អូន ដែលតែងតែគាំទ្រនិងបោះឆ្នោត ជូនគណបក្សប្រជាជនកម្ពុជាគ្រប់ពេលវេលា និងប្តេជ្ញារួបរួមគ្នាថែរក្សាសុខសន្តិភាព និងស្ថិរភាពតាមគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន ឲ្យបានគង់វង្សជានិច្ចនិរន្តរ៍។
ប្រធានប្រតិបត្តិក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្តលោក ហ៊ុន ម៉ានី រូបនេះ ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ បន្តចូលរួមចាក់វ៉ាក់សាំងឱ្យបានគ្រប់ៗគ្នា ស្របតាមគោលការណ៍ណែនាំរបស់រាជរាដ្ឋាភិបាល ដើម្បីឈានទៅបញ្ចប់ការរីករាលដាលនៃជំងឺកូវីដ-១៩ នៅកម្ពុជា៕
ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី