គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ស្នើ​ពលរដ្ឋមក​ចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ដើម្បី​បង្កើន​ភាព​ស៊ាំ​ប្រឆាំង​កូ​វីដ​-១៩

ថ្ងៃទី 10-មិថុនា-2021 / 12:43:26 ព្រឹក

​ភ្នំពេញ៖ លោក​វេជ្ជបណ្ឌិត សាយ រិទ្ធី អនុប្រធាន​ប្រតិបត្តិ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្ដម ហ៊ុន ម៉ា​នី ដែល​ទទួលបន្ទុក​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ប្រភេទ ស៊ី​ណូ​វ៉ា​ក់ដូ​ស​ទី​២ ប្រចាំ​នៅ​ក្នុង​សាលា​បឋមសិក្សាបាក់​ទូក តាមរយៈ​បណ្តាញ​BTV ព័ត៌មាន នា​ព្រឹក​ថ្ងៃទី​០៩ ខែមិថុនា ឆ្នាំ​២០២១​នេះ ស្នើ​ដល់​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ មកចាក់​វ៉ាក់សាំង​ដូ​ស​ទី​២ ឲ្យ​បាន​គ្រប់ៗ​គ្នា ដើម្បី​បង្កើន​ភាពស៊ាំ ប្រឆាំងនឹង​មេរោគ​កូ​វីដ​-១៩​។

 

លោក​វេជ្ជបណ្ឌិត សាយ រិ​ទី្ធ បន្តថា បច្ចុប្បន្ន​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី កំពុង​ឈរជើង​នៅក្នុង​ខណ្ឌ​៧​មករា ដើម្បី​ចូលរួម​រៀបចំ​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ជំហាន​ទី​២ ដូ​ស​ទី​២ ចាប់ពី​ថ្ងៃទី​០៨ រហូតដល់​ថ្ងៃ​ទី​២១ ខែមិថុនា ឆ្នាំ​២០២១ ជូន​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ នៅ​តាម​គោលដៅ​ចំនួន​៣ នៃ​ខណ្ឌ​៧​មករា តាម​តារាង​បែងចែក រួមមាន​៖ សាលាបឋមសិក្សា​បាក់​ទូក បែង​ចែង​ជា​២​មណ្ឌល និង​សាលាបឋមសិក្សា​សំពៅ​មាស និង​ដូ​ស​ទី​២។

តាងនាម​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី ពិត​ជា​មាន​មោទនភាព​ជាខ្លាំង បាន​ចូលរួម​ជាមួយ​ក្រសួងសុខាភិបាល ក្នុង​យុទ្ធនា​ការចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ក្នុង​ក្របខណ្ឌ​ទូទាំងប្រទេស ឲ្យ​ទាន់ពេលវេលា​។​

​​ទន្ទឹមគ្នា​នោះដែរ ម​ន្រី្ត​រាជការ និង​ប្រជាពលរដ្ឋ ចាស់ជរា យុវជន រស់នៅក្នុង​សង្កាត់​មិត្តភាព ខណ្ឌ​៧​មករា មកចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​-១៩ ដូ​ស​ទី​២ បានលើកឡើង​ស្រដៀង​គ្នា​ថា ការចាក់​វ៉ាក់សាំង​ដូ​ស​ទី​២​នា​ថ្ងៃនេះ ពិត​ជា​មាន​សារសំខាន់​ណាស់ សម្រាប់​ខ្លួន​របស់គាត់ គ្រួសារ និង​សង្គមជាតិ តែ​ការចាក់​វ៉ាក់សាំង​នេះ វា​ក៏បាន​ជួយ​ការពារ​សុ​វ​តិ្ថ​ភាព​បាន​មួយ​កម្រិត ប៉ុន្តែ​មិន​អាច​កាត់ផ្តាច់​ពី​ការការពារ​ខ្លួន​ពី​មេរោគ​កូ​វីដ​១៩ តាមរយៈ​៣​កុំ ៣​ការពារ​បាន​នោះទេ​។​

​​បើ​តាម​ឯកឧត្តម លេង ផា​លី ប្រធាន​ប្រតិ​ប​តិ្ត​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី តំណាង​ឯកឧត្តម ហ៊ុន ម៉ា​នី ប្រធាន​កិត្តិយស​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត​ឯកឧត្តម ហ៊ុន ម៉ា​នី បានលើកឡើង​ទៀតថា ក្រោម​ការដឹកនាំ​ចង្អុលបង្ហាញ​ដោយផ្ទាល់​ពី​ឯកឧត្តម​ប្រធាន ហ៊ុន ម៉ា​នី និង​ដោយ​ទទួល​បានការ​ឧទ្ទេសនាម​ពី​លោកជំទាវ វេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការ​ក្រសួងសុខាភិបាល និង​ជា​ប្រធាន​គណៈកម្មការ​ចំពោះ​កិច្ច​ចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ក្របខណ្ឌ​ទូទាំងប្រទេស បានអនុញ្ញាត​ឲ្យ​ក្រុមការងារ​គ្រូពេទ្យ​ស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ា​នី ចំនួន​១២៥៨​នាក់ ត្រៀម​ចាក់​វ៉ាក់សាំង និង​កំពុង​ចាក់​វ៉ាក់សាំង​បង្ការ​ជំងឺ​កូ​វីដ​១៩ ជូន​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ ជនបរទេស ឲ្យ​បាន​ចំនួន​ច្រើន តប​តាម​ការអំពាវនាវ​រប​ស់រាជ​រដ្ឋាភិបាល​ក្រោម​ការដឹកនាំ​ប្រកបដោយ​គតិបណ្ឌិត​រប​ស់ស​ម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋ​ម​ន្រី្ត​នៃ​ព្រះរាជាណាចក្រ​កម្ពុជា ព្រោះថា​ការចាក់​វ៉ាក់សាំង​កូ​វីដ​-១៩ ជូន​ម​ន្រី្ត​រាជការ ប្រជាពលរដ្ឋ និង​ជនបរទេស គឺ​មិន​គិត​ថ្លៃ​នោះទេ​៕ 

 

 

 

 

 

 

អត្ថបទផ្សេងទៀត

Thankful letter

អត្ថបទថ្មីៗ

A2 3
យើងនាំគ្នារួមសុខរួមទុក្ខជាមួយប្រជាពលរដ្ឋទាំងអស់គ្នា
Fa1 fea
កិច្ចប្រជុំពិភាក្សាស្តីពីការចុះពិនិត្យ និងព្យាបាលជំងឺរបស់ក្រុមការងារគ្រូពេទ្យស័្មគ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ក្រោមអធិបតីភាព លោក ឈិន សេងងួន លោក ម៉ាង ស៊ីណេត អភិបាលរងខេត្តព្រះសីហនុ
Photo 2021 01 04 11 47 05
25-10-2020
Capture
ថ្ងៃខួបកំណើតរយៈពេល ៩ឆ្នាំ របស់ក្រុមការងារគ្រូពេទ្យស្ម័គ្រចិត្ត ឯកឧត្តម ហ៊ុន ម៉ានី
Img 20210107 210103 517
ថ្ងៃទី០៧ ខែមករា ឆ្នាំ២០២១
Capture
ក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី សាខាខេត្តកំពង់ស្ពឺ ចុះផ្សព្វផ្សាយវិធីការពារការចម្លងកូវីដ-១៩
Capture
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១ ខេត្តកំពង់ធំ
Capture
ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២១
Capture
នៅថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២១ ក្រុងកែប
Capture
ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២១ របស់គ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ចុះព្យាបាលជំងឺ និងអប់រំវិធីទប់ស្កាត់កូវីដ ជូនពលរដ្ឋ ក្រុងកែប
Covid 1
៣ការពារ ៣កុំ
Capture
05-04-2021